
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង…..
ថ្ងៃចេញផ្សាយៈ June 16, 2025
កំពង់ស្ពឺ៖នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយណែនាំបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់មានដូចជា:
១-ចាប់ពីថ្ងៃនេះទៅកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ត្រូវត្រៀមចំនុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង រហូតទទួលបានបទបញ្ជាថ្មី (ហាមអវត្តមានដាច់ខាត)
២-ត្រូវចូលរួមថែរក្សាអនាម័យក្នុងអង្គភាពឲ្យបានល្អជាប្រចាំ ដើម្បីធ្វើឲ្យកន្លែងធ្វើការមានផាសុខភាព
៣-ជាកងកម្លាំងត្រូវគោរពវិន័យ ក្នុងអង្គភាពនិងបទបញ្ជារបស់ថ្នាក់ដឹកនាំ (ទទួលបញ្ជា អនុវត្ត រាយការណ៍ )
៤-សម្រាប់វេនប្រចាំបញ្ជាមណ្ឌលប្រតិបត្តិការ និងវេនប្រចាំការ នាយទាហានទាំងអស់់ត្រូវ គោរពនូវតួនាទីភារកិច្ចរបស់ខ្លួន
៥-បញ្ហាគ្រឿញៀនលោកមេបញ្ជាការបានបញ្ជាក់ថាហាមដាច់ខាត សម្រាប់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើនាយនាយហាន នាយទាហានរងរូបរូបណា ពាក់ពន្ធ័នឹងករណី គ្រឿងញៀន គឺត្រូវអនុវត្តតាមច្បាប់ ដោយមិនមានការលើកលែងដាច់ខាត
៦-ត្រូវផ្សព្វផ្សាយបន្តនូវលទ្ធផលការងារប្រចាំសប្តាហ៍និងទិសដៅបន្ត
៧-មេបញ្ជាការ បានបញ្ជាក់ថា នាយទាហាន នាយទាហានរង ត្រូវតែចូលរួមគោរពទងជាតិឲ្យបានគ្រប់គ្នា ជារាងរាល់ថ្ងៃចន្ទ
និងជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ និងផ្សព្វផ្សាយត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕


















