
លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង អញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងបូកសរុបការងារខែមិថុនា លើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥
ថ្ងៃចេញផ្សាយៈ June 23, 2025
ខេត្តកំពង់ស្ពឺ៖ ឃុំអមលាំង ថ្ងៃសៅរ៍១១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សំណេះសំណាល និងបូកសរុបការងារខែមិថុនា លើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកប្រធាន ក្រុមការងារគណបក្សចុះជួយភូមិទាំង១៧ភូមិ និងប្រធានសាខា គណបក្សភូមិទាំង១៧ភូមិ ។
លោក នួន ផាវ ជាប្រធានគណបក្សមូលដ្ឋានឃុំអមលាំង បានឡើងអាននូវរបាយការណ៍ និងបានលើកឡើងនូវសមទ្ធិផលដែលសម្រេចបាន និងចំនុចប្រឈមមួយចំនួនផងដែរ លោក នួន ផាវ បានបន្តទៀតថា សូមលោកប្រធានសាខាបក្សទាំងអស់ត្រូវជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ត្រូវក្តាប់ឲ្យបាននូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋដែលបានជួបប្រទះមានដូចជា បញ្ហាដីធ្លី បញ្ហាអត្តសញ្ញាណបណ្ណ័ អត់សំបុត្រកំណើត បញ្ហាផ្សេងៗទៀត ត្រូវស្រាវជ្រាវរកដើមហេតុ ដើម្បីដោះស្រាយជូនគាត់ ព្រោះមានតែប្រធានសាខាបក្សទេដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ។
លោក ម៉ែន យ៉ាន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានសាខាគណបក្សចុះជួយភូមិ ក៏បានលើកឡើងពីប្រាក់សហគមន៍មនុស្សចាស់សំណូមពរឲ្យមានរៃអង្គាស់បន្ថែម និងបានអរគុណដល់ក្រុមការងារ (IT) គណបក្សបានបញ្ជូលសមាជិកបក្សបន្ថែមដែលធ្វើចំនួនសមាជិកមានការកើនឡើង ។
លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង បានបញ្ជាក់ប្រាប់ដល់ក្រុមការងារ ពាក់ពន្ធ័ និងការខ្វះខាតទឹកស្អាតប្រើប្រាស់នៅភូមិថ្នល់ លោកបានបន្តទៀតថាបច្ចុប្ននេះក្រុមការងារជំនាញកំពុងធ្វើការសម្របសម្រួលហើយ ។ លោកប្រធានក្រុមការងារ បានបន្តទៀតថា យើងទាំងអស់គ្នា ជាពិសេស ប្រធាបក្រុមការងារចុះជួយមូលដ្ឋានភូមិទាំង១៧ភូមិ និងប្រធានសាខាបក្សភូមិទាំង១៧ភូមិ ត្រូវបន្តក្តាប់ឲ្យបាននូវស្ថានភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសពេលពួកគាត់មានបញ្ហាអ្វី ត្រូវជួយសម្របសម្រួល ដោះស្រាយជូនពួកគាត់ភ្លាមៗ។ ឧទាហរណ៍ ដូចជាខែមុនមាន០២គ្រួសារក្នុងឃុំរបស់យើងដែលជួបបញ្ហា ឈឺធ្ងន់ និងជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារមូលដ្ឋានរបស់យើងមានប្រតិកម្មរហ័ស ការរាយការណ៍ទាន់ពេលវេលាទើបក្រុមការងារ ជួយពួកគាត់បានទាន់ពេលវេលា។ បើដោះស្រាយមិនបានត្រូវរាយមកជាបន្ទាន់ ដើម្បីឲ្យក្រុមការងារយើងចុះអន្តរាគមន៍ទាន់សភាពការ ។ លោក ប្រធាន បានបញ្ជាក់ប្រាប់ដល់ ក្រុមការងារ មូលដ្ឋានឃុំអមលាំងថា មានតែអំពើល្អទេ ទើបទទួលបានការស្រលាញ់ពិតប្រាកដ លោកប្រធាន សូមឲ្យក្រុមការងារឃុំអមលាំងទាំងអស់រួមគ្នាសហការ ពួតដៃគ្នាដើម្បីបំពេញភារកិច្ចថ្នាក់លើដាក់ឲ្យ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឃុំអមលាំងយើង ។
ជាចុងបញ្ជប់នៃកម្មវិធី លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំ បានប្រគល់ទឹកសុទ្ធវិតតាល់ចំនួន៣០ កេស ជូនដល់ស្នាក់ការបក្សឃុំអមលាំង ដើម្បីប្រើប្រាសជាប្រយោជន៍ផងដែរ ៕




