
លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុហត្ថនិងយុវជន សសយក កំពង់ស្ពឺចុះសួរសុខទុក្ខដល់គ្រួសារ លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន ដែលទើបនិងលំហែរមាតុភាព(ឆ្លងទន្លេ)
ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនិងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដាក់ចេញនូវគោលនយោបាយរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថនិងក្រុមការងារយុវជន ស.ស.យ.ក ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខដល់គ្រួសារនាយទាហានរង លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយាឈ្មោះ អាត ចាន់ថន អាយុ២៣ឆ្នាំ ដែលបានលំហែរមាតុភាព(ឆ្លងទន្លេ) កាលពីថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងលើក សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសំណេះសំណាល សួរសុខទុក្ខ និងបានជូនពរដល់ គ្រួសារលោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយា ព្រមទាំងបានចូលរួមអបអរសាទរដែលទទួលបានសមាជិកថ្មី ក៏បាននាំយកនូវថវិការនិងសម្ភារៈមួយចំនួនជូនដល់ គ្រួសារពួកគាត់ផងដែរក្នុងនោះរួមមាន៖ថវិការចំនួន ២០០,០០០រៀល, អង្ករចំនួន២បេ, ទឹកផ្លែឈើចំនួន២កេស , មីចំនួន២កេសនិងទឹកសុទ្ធចំនួន២កេសជាចំណងដៃផងដែរ។
ដោយក្តីរំភើបរីករាយឥតឧបមា លោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយា បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកដោយផ្ទាល់។និងបាននិយាយថាក្នុងនាមគាត់ជាកូនចៅ គាត់ពិតជាមានសេចក្តីរំភើបរីករាយខ្លាំងណាស់ ដែលលោកមេបញ្ជាការ បានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គ្រួសារគាត់។និងជាចុងក្រោយលោកព្រិន្ទបាលទោ សេន តូរ៉ូ និងភរិយា ក៏សូមជួនពរជ័យដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕