លោកវរសេនីយ៍ឯក​ ចាន់ ដា ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមប្រជុំជាមួយអធិការកិច្ចក្រសួងការពារជាតិ និងអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ខេត្តកំពង់ស្ពឺ ៖ ដោយបានការអនុញ្ញាតិពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក​ ចាន់ ដា មេបញ្ជាការរង បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជុំជាមួយក្រុមការងារមកពីរនាយកដ្ធានអធិការកិច្ចក្រសួងការពារជាតិ អធិការដ្ឋាន អគ្គបញ្ជាការដ្ឋាននិងការិយាល័យនីតិកម្មនិងអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២៥​។

ក្នុងកិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងទទួល(ជំនាញកសាងកម្លាំង,ជំនាញនគរបាលយុត្តិធម៌,ជំនាញភស្តុភារ),លោកប្រធានមន្ទីរ(កសាងកម្លាំង,ស្រាវជ្រាវនិងបង្ក្រាបបទល្មើស,ភស្តុភារ,សម្ភារៈបច្ចេកទេស),លោកនាយការិយាល័យព្រហ្មទណ្ឌ,លោកនាយការិយាល័យគ្រឿងញៀន,លោកនាយការិយាល័យវិស្វកម្ម,លោកនាយការិយាល័យលេខាធិការដ្ឋាន,លោកនាយការិយាល័យបុគ្គលិក និងលោកនាយការិយាល័យផែនការនិងដឹកជញ្ជូន ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕