
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងបី អញ្ជើញសួរសុខទុក្ខ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦
ថ្ងៃចេញផ្សាយៈ June 26, 2025
ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងបី អញ្ជើញសួរសុខទុក្ខ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាម៉ែត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានជូនពរឆាប់ជាសះស្បើយ ដើម្បីចូលមកប្រើការងារក្នុងអង្គភាពវិញ។