
ពិធីចែកអំណោយមួយនៅទីតាំងវត្តដំបូកខ្ពស់ស្ថិតនៅភូមិបឹងទំពុនពីរ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យរាជធានីភ្នំពេញ
ថ្ងៃចេញផ្សាយៈ June 29, 2025
នាព្រឹកថ្ងៃអាទិត្យ៤កើតខែអាសាឍឆ្នាំម្សាញ់សប្តស័កពុទ្ធសករាជ២៥៦៩ត្រូវនឹងថ្ងៃទី29ខែមិថុនាឆ្នាំ 2025មានកម្មវិធីចែកអំណោយមួយនៅទីតាំងវត្តដំបូកខ្ពស់ស្ថិតនៅភូមិបឹងទំពុនពីរសង្កាត់បឹងទំពុន 2 ខណ្ឌមានជ័យរាជធានីភ្នំពេញ។ដល់ប្រជាពលរដ្ឋមានចំនួន 22គ្រួសារដែលជាអំណោយរបស់សប្បុរសជនឈ្មោះងិលតារានិងភរិយាលោកស្រីសែមឈួនក្នុងមួយគ្រួសារទទួលបានអង្ករមួយបេចំនួន 23 គីឡូក្រាមមីមួយកេសទឹកត្រីមួយយួរទឹកសាអ៊ាវមួយយួរក្នុងកម្មវិធីចែកអំណោយសប្បុរសជននោះផងដែរមានការអញ្ជើញចូលរួមចែកអំណោយដែលមានលោកសេងគន្ធអភិបាលខណ្ឌមានជ័យរាជធានីភ្នំពេញនិងលោកចៅសង្កាត់ចៅសង្កាត់រងព្រមទាំងព្រះសង្ឃសូត្រឆ្វេងគង់នៅវត្តដំបូកខ្ពស់ព្រះអង្គគុណឌឿននិងលោកគ្រូអ្នកគ្រូយ៉ាងច្រើនកុះករចូលរួមក្នុងកម្មវិធីចែកអំណោយសប្បុរសធម៌នោះផងដែរ។