រដ្ឋបាលខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌ពីសប្បុរសជនសម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងក្រុមហ៊ុនចំនួន ០៤ផ្សេងទៀតដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ មានដូចជា ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ មី ក្រដាសជូតមាត់ នំបុ័ង អាល់កុល និងនំផ្សេង សម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ នឹងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរាតត្បាតនៅក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ ថ្លែងអំណរគុណ និងអគុណចំពោះប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងក្រុមហ៊ុនចំនួន ០៤ផ្សេងទៀត ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ដើម្បីបំរើឱ្យការងារការពារ បង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ហើយសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ បន្តជួយ ឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត។

អំណោយមនុស្សធម៌មានដូចជា ៖

១.The Preparatory Team foThe Consular Office in Sihanoukville of The Embassy of the People’s Republic of China in the King Dom of Cambodia ផ្តល់នូវទឹកពិសាបរិសុទ្ធ ៣,១២០កេស ភេសជ្ជៈ ៥៩៥កេស មី ៦៩៤កេស ក្រដាសជូតមាត់ ១០០កេស នំបុ័ង ១២៥កេស អាល់កុល ២៥០កេស និងនំផ្សេងៗ១៥កេស ។

២.Bank of China Limited Preah Sihanouk Provincial Sub-Branch ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ មី ក្រដាសជូតមាត់ នំបុ័ង អាល់កុល និងនំផ្សេង។

៣.Combodia Sihanoukville Special Economic Zone ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ មី ក្រដាសជូតមាត់ នំបុ័ង អាល់កុល និងនំផ្សេងៗ។

៤.China Jiangsu General Chamber of Commerce in Cambodia ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ មី ក្រដាសជូតមាត់ នំបុ័ង អាល់កុល និងនំផ្សេងៗ។

៥.Federation of Khmer Chinese in Sihanoukville ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ មី ក្រដាសជូតមាត់ នំបុ័ង អាល់កុល និងនំផ្សេងៗ៕