ឯកឧត្តមឡោ រស្មី លោក ភុំ រ៉ា អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារចាស់ជរា មានជំងឺចំនួន៤គ្រួសារ នៅឃុំចុងជាច និងឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃសៅរ៏ ទី២៧ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តមឡោ រស្មី លោក ភុំ រ៉ា លោក ឡោ ប៊ុណ្ណា និងក្រុមការងារ បាននាំយក រទេះពេទ្យរុញ ម៉ាស់៣០០០ អាល់កុល ០៦កាន អង្ករ១០០គីឡូ មី៤កេះ ទឹកស៊ីអ៊ីវ៤យួរ ទឹកត្រី៤យួរ ឆៃពៅផ្អែម៤គីឡូនិងថវិកា ដែលជាអំណោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ តាមរយៈក្រុមការងារចុះជួយឃុំទឹកជ្រៅ និងឃុំចុងជាច ចែកជូនបងប្អូនចាស់ជរា មានជំងឺចំនួន៤គ្រួសារ នៅឃុំចុងជាច និងឃុំទឹកជ្រៅ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងដោះស្រាយគោលការណ៏(ក3)ផងដែរ ក្នុងឱកាសនោះឯកឧត្តម ឡោ រស្មី និងលោក ភុំ រ៉ា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម វេង សាខុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូនក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-19ត្រូវចេះការពារសុខភាពឲ្យបានល្អប្រសើរ និងអនុវត្តនូវវិធានសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា។