សម្តេចសខេ​ងបង្ហាញលទ្ធផលការងាររបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ឬសំណូមពររ​បស់បងប្អូនប្រជាព​លរដ្ឋនៅក្នុងទំ​ព័រហ្វេ​សប៊ុក

ប្អូនជនរួមជាតិជាទីគោរព!នៅថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិនូវលទ្ធផលការងាររបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងត្រីមាសទី១ ឆ្នាំ២០២១។លទ្ធផលដូចបានបញ្ជាក់ក្នុងរបាយការណ៍ខាងក្រោម បានបង្ហាញ​ពីការខិតខំប្រឹងប្រែងនិងកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយ និង ឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេស​ប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ។ជាថ្មីម្តងទៀតខ្ញុំព្រះករុណា ខ្ញុំក៏សូមថ្លែងអំណរគុណព្រមទាំងសូមលើកទឹកចិត្តចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានលើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុក របស់ខ្ញុំព្រះករុណា ខ្ញុំ ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងបន្តទៀត៕សូមអរព្រះគុណ និងអរគុណ!