ចាប់មនុស្ស៩នាក់និងសម្ភារពាក់ព័ន្ធករណីបើកលេងហ្គេមបាញ់ត្រី

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែទី១ចុះចាប់ជនល្មើសបានចំនួន៩នាក់ជាមួយសម្ភារពាក់ព័ន្ធករណីបើកលេងហ្គេមស៊ីសងប្រភេទបាញ់ត្រី។ករណីបង្រ្កាបនេះធ្វើឡើងនៅផ្លូវ២៧៣ត្រង់ផ្លូវរថភ្លើងសង្កាត់ទួលសង្កែរទី១ខណ្ឌឬស្សីកែវកាលពីយប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២១។

 

មន្ត្រីនគរបាលបានឱ្យដឹងថា៖ដោយមានបទបញ្ជាពីអភិបាលគឺក្នុងរាជធានីភ្នំពេញហាមមិនឱ្យមានបើកល្បែងស៊ីសងគ្រប់ប្រភេទនិងហាមមិនឱ្យមានការប្រមូលផ្តុំនិងជួបជុំគ្នាផ្សេងៗទៀត។តែទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនេះនៅតែបន្តបើកលេងដោយមិនខ្លាចក្រែងទើបសមត្ថកិច្ចចុះបង្រ្កាបតែម្តង។

មន្ត្រីដដែលបានបន្តថា៖ក្នុងការចុះបង្រ្កាបនេះចាប់បានមនុស្ស៩នាក់ទូហ្គេម២គ្រឿងនិងម៉ូតូស្មាស់រ៉េវ៉ូ១គ្រឿងនិងសម្ភារមួយចំនួនដឹកយកទៅប៉ុស្តិ៍នគបាលទួលសង្កែរទី១ដើម្បីសួរនាំនឹងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕