រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រាប់ម្ចាស់ស្ថានីយ,ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្អាកផ្សាយគ្រឿងស្រវឹង

ភ្នំពេញ៖លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបាន ជម្រាបលោក, លោកស្រី,លោកឧកញ៉ា ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធនិងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់។កម្មវត្ថុការផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងអំឡុងពេលអនុវត្តសេចក្តីសម្រេចនៃរាជរដ្ឋាភិបាលស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាលដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងកូវីដ-១៩។

តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកឧកញ៉ា លោក លោកស្រីម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធនិងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ជ្រាបថា៖អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីស្តីពីការផ្អាកលក់គ្រឿងស្រវឹងនៅទូទាំងប្រទេសក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្ដាលចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈឆ្នាំ២០២១។

ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋសុខភាពសាធារណៈនិងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឈានទៅបញ្ចប់ព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈឆ្នាំ២០២១នៅក្នុងពេលឆាប់ៗខាងមុខនេះ។ក្រសួងព័ត៌មានសូមធ្វើការណែនាំឱ្យម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍គ្រប់ប្រព័ន្ធនិងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២១។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោកឧកញ៉ាលោក,លោកសី្រសហការអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕