សមត្ថកិច្ចបានបញ្ជូនមន្ត្រីយោធាម្នាក់ដែលបុកបារ៉ាស់និងវាយសមត្ថកិច្ចពេលកំពុងអនុវត្តច្បាប់នៃការ”បិទខ្ទប់”

ភ្នំពេញ៖សមត្ថកិច្ចបានបញ្ជូនមន្ត្រីយោធាម្នាក់ដែលបុកបារ៉ាស់និងវាយសមត្ថកិច្ចពេលកំពុងអនុវត្តច្បាប់នៃការ”បិទខ្ទប់”ទៅតុលាការនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។

សមត្ថកិច្ចបានឱ្យដឹងថា៖មន្ត្រីយោធាម្នាក់ឈ្មោះ ខៀវ ចាន់សុភ័ក្ត្រា ដែលបើកម៉ូតូបុកបារ៉ាស់ និង វាយសមត្ថកិច្ច ខណៈកំពុងអនុវត្តច្បាប់ នៃការ «បិទខ្ទប់» ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២១នេះ។ហេតុការណ៍នៃអំពើហិង្សានេះកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វា ។

 

ទោះបីយ៉ាងណា ក្រោយមានហេតុការណ៍ នេះ មានឯកសារមួយចំនួន បញ្ជាក់ថា ឈ្មោះ ខៀវ ចាន់សុភ័ក្ត្រា ជាមនុស្សមានបញ្ហាខួរក្បាល ព្រោះធ្លាប់គ្រោះថ្នាក់ចរាចរណ៍ស្លាប់សមាជិកគ្រួសារ និង កូន។ក្រោយមានហេតុការណ៍ដ៏រន្ធត់នេះ ប្រពន្ធក៏កើតជំងឺផ្លូវចិត្ត រហូតបានលែងលះគ្នាទៀត ។
នៅពេលនេះមជ្ឈដ្ឋានជាច្រើនកំពុងរង់ចាំមើលថាតើតុលាការនឹងសម្រេចយ៉ាងដូចម្តេចចំពោះសំណុំរឿងនេះ ?