ខ្យល់ព្យុះបក់បោកលើផ្ទះពលរដ្ឋបណ្តាលឱ្យខូចខាតចំនួន៣ខ្នងនៅស្រុកគងពិសី

កំពង់ស្ពឺ៖ភ្លៀងមួយមេធំជាមួយខ្យល់ព្យុះ(ហៅខ្យល់កន្ទ្រាក់)ដ៏ខ្លាំងបក់បោកលើផ្ទះពលរដ្ឋបណ្តាលឱ្យរងការខូចខាតចំនួន៣ខ្នងរងស្ថិតនៅក្នុងភូមិគគ្រួស ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២១។

 

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា៖មានភ្លៀងធ្លាក់យ៉ាងខ្លាំងជាមួយខ្យល់ព្យុះដ៏ខ្លាំងបណ្តាលឱ្យផ្ទះពលរដ្ឋចំនួន៣គ្រួសាររងការខូចខាត។ទី១.ម្ចាស់ផ្ទះឈ្មោះ ចេវ ចាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ រងការខូចខាតដំបូលផ្ទះទាំងស្រុង ធ្វើអំពីស័ង្គសីទំហំ២០ម៉ែត្រគុណ២១ម៉ែត្រ ។

 

ទី២.ម្ចាស់ផ្ទះឈ្មោះ តឿ សំ ភេទប្រុស អាយុ ៣៣ឆ្នាំ រងការខូចខាតដំបូលផ្ទះបាយប្រកសង្ក័សីទាំងស្រុង ទំហំ៣ម៉ែត្រគុណ៤ម៉ែត្រនិងដំបូលបន្ទប់ទឹកប្រក់ស័ង្គសី ខូចខាតទាំងស្រុងទំហំ១,៥ម៉ែត្រគុណ២ម៉ែត្រ។ទី៣.ម្ចាស់ ឈ្មោះ ហុង ឃៀង ភេទប្រុស អាយុ ៥៦ឆ្នាំ រលំរោងគោ ខូចខាតទាំងស្រុង ធ្វើអំពីឈើប្រក់ស័ង្គសី ទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ។ក្នុងករណីគ្រោះធម្មជាតិនេះមិនមានមនុស្សនិងសត្វរងគ្រោះថ្នាក់នោះទេ៕