តុលាការឃុំខ្លួនអ្នកបើបររថយន្ត២នាក់ដែលដឹកជនបរទេស១៦នាក់ប៉ងទៅក្រុងប៉ោយប៉ែត

កំពង់ស្ពឺ៖កាលពីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២១តុលាការខេត្តកំពង់ស្ពឺបានឃុំខ្លួនអ្នកបើកបររថយន្ត២នាក់ដែលដឹកជនបរទេសចំនួន១៦នាកប៉ងទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ជន២នាក់មិនគោរពវិធានការរដ្ឋបាលឆ្លងកាត់តំបន់បិទខ្ទប់ដែលបាន អនុវត្តច្បាប់ ស្តីពីការទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាល ព្រមទាំងកងកម្លាំងទាំង៣។

សមត្ថកិច្ចបានឱ្យដឹងថា៖អ្នកបើកបររថយន្តទាំង២នាក់ឈ្មោះ ម៉ីឡៃ អាយុ៤០ឆ្នាំ  ជាអ្នករត់តាក់ស៊ីនៅភូមិតាំងស្រីឃុំមេព្រីងស្រុកបាធាយខេត្តកំពង់ចាម។ឈ្មោះនឿនណារ័ត្ន អាយុ៣៤ឆ្នាំនៅភូមិព្រៃផ្អុងឃុំស្វាយឃៀស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

 

សមត្ថកិច្ចបានបន្តថា៖ពួកគេបានដឹកជនបរទេសចំនួន១៦នាក់ចេញពីតំបន់ បិទខ្ទប់ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យត្រូវតុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួន ពន្ធនាគារបណ្តោះអាសន្នកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០។២១ ក្រោមការចោទប្រកាន់ពីបទល្មើសការអនុវត្តវិធានការ ការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ- ១៩ ។ចំណែកជនបរទេសប្រុសស្រី ចំនួន១៦នាក់ វិញ សមត្ថកិច្ចបានបញ្ជូនខ្លួនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការទៅតាមនីតិវិធី។

គួររំលឹកថាកាលពីយប់ថៃ្ងទី២០ ខែមេសា ឆ្នាំ២០២១ អ្នកបើកតាក់ស៊ី២នាក់បានដឹកភ្ញៀវជាជនបរទេសចំនួន១៦នាក់ចេញពីតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានឆ្លងកាត់ស្រុកឧដុង្គព្រមទាំងនាំគ្នាចូលទៅសម្រាកផ្ទះសំណាក់ ហេង មានលាភ ស្ថិតក្នុងភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្រុមនេះត្រូវកម្លាំងសមត្ថកិច្ចប្រចាំនូវគោលដៅឃាត់បាននិងបញ្ជូនមកកាន់ស្នងការខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕