បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាលដើម្បីយកវត្ថុសំណាកទៅវិភាគរកមេ​រោ​គកូវីដ-១៩​ត្រូវផ្តន្ទាទោ​ស​​​ជា​ពិន័យអន្តរការណ៍ពី១.០០០.០០​០(មួយលាន)រៀ​ល​ទៅ៥.០​០០.​០០០​(ប្រាំ​​លាន)​រៀ​ល​​

នៅយប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០២១លោកគឹមសន្តិភាពរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបានរៀបរាប់លើផេកជាផ្លូវការរបស់លោកថាបុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាលដើម្បីយកវត្ថុសំណាកទៅវិភាគរកមេ​រោ​គកូវីដ-១៩​ត្រូវផ្តន្ទាទោ​ស​​​ជា​ពិន័យអន្តរការណ៍ពី ១.០០០.០០០(មួយលាន)រៀលទៅ៥.០​០០.​០០០​(ប្រាំ​លាន)​រៀ​ល​​។លោ​កប​ញ្ជាក់បែបនេះ​ប​ន្ទាប់រដ្ឋបាលសា​​លារាជធា​នីភ្នំពេញចេញសេចក្តីជូនដំណឹងស្តីពីការប្រមូល​​សំណា​កតេស្តរកវីរុ​សកូវីដ-​១៩​ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ “តំបន់ក្រហ​ម”នៅ​រាជធានីភ្នំពេញ។ក្នុងនោះផងដែរលោកក៏សូមជម្រាបជូនថាសេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ចក្នុងការយកសំណាកសម្រាប់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់ក្រហម!ហេតុនេះសូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ។
បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ។ការបង់ប្រាក់ពិន័យអន្តរការណ៍នេះមិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ៕