នគរបាលចាប់ជនសង្ស័យ១៤នាក់ដែលជួបជុំគ្នាលេងល្បែងផឹកស៊ីល្មើសនឹងបំរាម
ថ្ងៃចេញផ្សាយៈ April 27, 2021
ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាកាលពីយប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២១បានចាប់ជនសង្ស័យចំនួន១៤នាក់ករណីជួបជុំគ្នាលេងល្បែងផឹកស៊ីល្មើសនឹងបំរាមនៅផ្លូវកែវចិន្តា ភូមិ៣សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។
មន្ត្រីនគរបាលបានឱ្យដឹងថា៖ កម្លាំងល្បាតអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានចុះចាប់មនុស្សចំនួន ១៤នាក់ ដែលជួបជុំលេងល្បែង ផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល ។បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង១៤នាក់ ទៅធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ ។ចំណែកម៉ូតូ ៣ គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕