សមត្ថកិច្ចចាប់ក្មេងទំនើង៤នាក់ផាកពិន័យម្នាក់២លានរៀលករណីប្រមូលម្តុំជួបជុំល្មើសបំរាម

ភ្នំពេញ៖នគរបាលប៉ុស្តិ៍គោកឃ្លាងបានចាប់ក្មេងទំនើងចំនួន៤នាក់និងផាកពិន័យក្នុងម្នាក់ ២លានរៀល ករណីល្មើសវិធានការសុខាភិបាល ដោយប្រមូលម្តុំជួបជុំគ្នាតាមទីសាធារណ: តាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខកាលពីរសៀលនៅថ្ងៃទី២៦​ខែមេសា​ ឆ្នាំ២០២១។

មន្ត្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា៖ជនសង្ស័យទាំង៤នាក់ឈ្មោះ រតន:​ បញ្ញារ័ត្ន នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ចោមចៅ៣ឈ្មោះ ង៉ែត ពិសិដ្ឋ អាយុ២១ឆ្នាំលក់សម្ភារពេទ្យ ស្នាក់នៅបន្ទប់ជួលសង្កាត់កាកាប១មានសារធាតុញៀនឈ្មោះ ជៀស ពិសិដ្ឋអាយុ២៤ឆ្នាំ ដឹកជញ្ជូនអីវ៉ាន់អនឡាន ស្នាក់នៅ សង្កាត់ទឹកថ្លា ឈ្មោះ លឹម ចាន់លិអាយុ២១ឆ្នាំកម្មកររោងចក្រ ស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បច្ចុប្បន្ន ជនល្មើសត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕