រដ្ឋមន្រ្តី​វេង​សាខុន៖ខ្ញុំពិត​មានក្តីសោមនស្សរីករា​យជាពន់ពេកនិង​មានក្តីមោ​ទន​ភាពជាតិខ្ពស់​ដែលមានប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុនសែនបានយល់ដឹងខ្ពស់​ពីប​ញ្ហាហានីភ័យ​និង​ភាពចាំបា​ច់នៃ​ការអភិវឌ្ឍវិស័យ​កសិ​កម្ម

ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទខ្ញុំពិតមានក្តីសោមនស្សរីករាយជាពន់ពេក និងមានក្តីមោទនភាពជាតិខ្ពស់ ដែលមានប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយល់ដឹងខ្ពស់ពីបញ្ហាហានីភ័យ និងភាពចាំបាច់នៃការអភិវឌ្ឍវិស័យកសិកម្ម ក្នុងដំណាក់កាលថ្មីនេះ ដោយបានផ្តល់ជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំណែនាំដល់គ្រប់អង្គភាពក្រោមឱវាទធ្វើការបណ្តុះបណ្តាលបញ្ចូលបច្ចេកវិទ្យាថ្មីៗនៅក្នុងកម្មវិធីសិក្សា អប់រំ ណែនាំបច្ចេកទេសដល់កសិករ ក្រុមហ៊ុនដាំដុះ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វសាច់បន្លែនិងត្រីជាដើម។ដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូលរួមទាំងការអភិរក្សធនធានមច្ឆាជាតិផងដែរ។ខ្ញុំសូមបញ្ជាក់ថា៖ការផ្តល់អនុសាសន៍ដ៏ខ្ពស់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ខាងលើ គឺបានធ្វើឡើងនៅក្នុងឱកាសសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់អធិការអប់រំ និស្សិត គរុនិស្សិត និងគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០និងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋតំណាងឲ្យវារីវប្បករទឹកសាប កសិករចិញ្ចឹមសត្វ និងសមាជិកសហគមន៍កសិកម្ម នៅទូទាំងខេត្តចំនួន ១៥០គ្រួសារ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម ទឹកសាប ស្ថិតក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០៕