អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤

 

ព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសិក្សាបន្ថែមនូវប្រព័ន្ធលំហូរទឹកដើម្បីរំដោះជំនន់ទឹកភ្លៀង នៅក្នុងព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការស្តារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ទៅតាមនិយាមកាប្លង់ប្រព័ន្ធសុរិយោដី ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សា និងកុំឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្រុង អាជ្ញាធរខេត្ដ ដោយធ្វើការវេចខ្ចប់ទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ កុំបោះចោលសំរាមចូលក្នុងអូរប្រឡាយ ដែលធ្វើឱ្យមានការកកស្ទះលំហូរទឹក និងជាផ្នែកមួយដែលបង្កឱ្យមានការជន់លិចផងដែរ៕