រដ្ឋបាលខេត្តមណ្ឌលគិរី ប្រគល់ផ្លែមៀនចំនួន ៥តោន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់កងកម្លាំងជួរមុខ ក្នងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង មន្ត្រីរាជការតាមមន្ទីរអង្គភាព

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញប្រគល់ផ្លែមៀន និង តាង៉ែន ចំនួន ៥តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនដល់កងកម្លាំងជួរមុខ ក្នងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង មន្ត្រីរាជការតាមមន្ទីរអង្គភាព ក្នុងការបង្ហាញអោយឃើញកាន់តែច្បាស់ពីការយកទុកដាក់ខ្ពស់ របស់សម្តេចទាំងទ្វេរ ចំពោះកកម្លាំងមន្ត្រីរាជការនិងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចតាឡីស័កនានា ក្នុងខេត្តមណ្ឌលគិរីជាពិសេសសកម្មភាពនេះ ជាវិធីសាស្រ្តមួយ ក្នុងការជួយសម្រួលដល់កសិករដែលជាអ្នកដាំដំណាំមៀន និង តាង៉ែន ក្នុងកាលទេស:ដ៏លំបាកដោយសារវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ ពិធីនេះ ប្រព្រឹត្តទៅសាលាខេត្តមណ្ធលគិរី៕