ឯកឧ​ត្តមប្រធានក្រុមការងារនិ​ងសហការីបានអ​ញ្ជើញមកពិនិ​​ត្យវឌ្ឍនភា​ពនៃ​ការ​សាងសង់មន្ទីរ​ពេទ្យបង្អែ​កស្រុក​តំបែរ

ចេញពីស្នាក់ការបក្សស្រុកឯកឧត្តមប្រធានក្រុមការងារនិងសហការីបានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរដែលមានកម្ពស់៣ជាន់អាចទទួលអ្នកជំងឺបាន៨០នាក់ដែលគ្រោងនឹងដាក់សម្ពាធឲ្យប្រើប្រាស់ជាផ្លូវការនាឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយ តបនឹងការកង្វះខាតបន្ទប់សម្រាកព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសឲ្យ ទាន់សភាពការនៃការចាំបាច់ក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ នេះតែម្តង។បច្ចុប្បន្នការសាងសង់មន្ទីរពេទ្យនេះសម្រេចបាន៩០ភាគរយហើយនៅការងារបន្ទាប់បន្សំមួយចំនួនតូចដែលកំពុងពន្លឿនការសាងសងឲ្យហើយមុនបំណាច់ឆ្នាំនេះ។ សូមជម្រាបជូនថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាពិសេសដើម្បីជួយសម្រួលការលំបាករបស់មន្ទីរពេទ្យបង្អែក កន្លងមកថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ចំនួន ០២គ្រឿង និងប្រេងម៉ាស៊ូតមួយចំនួនទៀតផងដែរ៕