កិច្ចប្រជុំពិនិត្យលទ្ធភាព និងវាយតម្លៃការត្រៀមបើកសាលារៀនឡើងវិញ ក្នុងខណ្ឌដូនពេញ

 

នៅព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨,០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកិច្ចប្រជុំពិភាក្សា ពិនិត្យ និងវាយតម្លៃការត្រៀមបើកសាលារៀនឡើងវិញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តាមរយៈកម្មវិធី Zoom Meeting ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីគណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាល លោក ប្រធានការិយាល័យអប់រំយុវជន និងកីឡា មន្រ្ដីពាក់ព័ន្ធ និង លោកគ្រូ អ្នកគ្រូ នាយកសាលា ឬតំណាងសាលារដ្ឋ និងសាលាឯកជនទាំងអស់ក្នុងខណ្ឌដូនពេញ ក្នុងគោលបំណង ពិភាក្សា ពិនិត្យ និងវាយតម្លៃជាក់ស្ដែង ពីបញ្ហាប្រឈម ផលលំបាក និងសំណូមពររបស់សាលានីមួយ ដើម្បីធានាអនុវត្តឲ្យបានត្រឹមត្រូវ រក្សាបានអនាម័យបរិស្ថានល្អ ជាពិសេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីវិធានការសុខាភិបាល ជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ។