អភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រដែរមានហានិភ័យទាប ក្នុងរាជធានីភ្នំពេញ

នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ស្ដីពីការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រដែរមានហានិភ័យទាប ក្នុងរាជធានីភ្នំពេញ តាមរយៈកម្មវិធី Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។