សេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

នៅថ្ងៃទី០៩.០៩.២០២១ វេលាម៉ោង០៨:០០នាទីព្រឹកនេះ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ( ២០២១-២០៣០ តាមរយ:ប្រពន្ធ័វីដេអូZOOM ) ក្រោមអធិបតីភាព​ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ។