អភិបាខណ្ឌដូនពេញ​បានអញ្ជេីញទទួលអំណោយឧបត្ថម្ភជាសំភារៈពីតំណាងធនាគារ​ CIMB

នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០២១​ វេលាម៉ោង១០:០០នាទីព្រឹក លោក​ សុខ​ ពេញ​វុធ​ អភិបាល​ នៃគណៈអភិបាខណ្ឌដូនពេញ​បានអញ្ជេីញទទួលអំណោយឧបត្ថម្ភជាសំភារៈពីតំណាងធនាគារ​ CIMB ពីលោកស្រី​ ជាតំណាងអគ្គនាយកធនាគារ CIMB។

-​ សំភារៈ​ទាំងនោះរួមមាន៖

១-ឧបករណ៍ធ្វើតេស្តរហ័ស ចំនួន ៥០០តេស្ត​

២-អាកុល​ ចំនួន​ ១០កានធំ

៣-ម៉ាស់ ចំនួន​ ១០កេសធំ​ ស្មេី​ ៥០០ប្រអប់ ។

ក្នុងឱកាសនោះដែរ លោក អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តថ្លៃថ្លា និងសូមជូនពរឱ្យធនាគាររបស់លោកស្រីទទួលបានជោគជ័យ​ក្នងអាជីវកម្ម​ ជៀសផុតពីជំងឺទាំងពួង។