រថយន្ត​ថ្មី​ប្រភេទ​SUV​ដែលមាន​តម្លៃ​ក្រោម​៤​ម៉ឺន​ដុល្លារនាពេលបច្ចុប្បន្ន​

ភ្នំពេញ​៖​ការទិញ​រថយន្ត​អាចជា​បទពិសោធន៍​ជីវិត​មួយ​ដែល​គួរឱ្យ​ធុញទ្រាន់​បំផុត​។​ប៉ុន្តែ​វា​ក៏បានផ្តល់​ជា​រង្វាន់​យ៉ាង​ពិសេស​ដល់​ជិវិត​លោកអ្នក​ដែរ​។​បទពិសោធន៍​នៃ​ការទិញ​រថយន្ត​របស់​អ្នក​គឺ​ពឹង​ផ្អែកលើ​អ្វីដែល​អ្នក​ធ្លាប់បាន​ប្រើប្រាស់​រថយន្ត​ពីមុនមក​មុនពេល​អ្នក​ទៅកាន់​បន្ទប់​តាំង​បង្ហាញ​រថយន្ត​ថ្មី​។​

សម្រាប់​មនុស្ស​ភាគច្រើន​ការទិញ​រថយន្ត​គឺ​ពិតជា​មាន​ក្តី​ព្រួយបារម្ភ​ណាស់​ជាពិសេស​នៅពេល​និយាយ​អំពី​ម៉ូ​ឌែ​ល​ដែល​នឹងត្រូវ​ចំណាយ​ប្រាក់​ច្រើន​។​ប៉ុន្តែ​មាន​ម៉ូ​ឌែ​ល​ខ្លះ​នៅក្នុង​ទីផ្សារ​ដែល​ផ្តល់ឱ្យ​យើង​នូវ​អ្វីដែល​យើង​ចង់បាន​ដោយ​ចំណាយ​សមរម្យ​សាក​សមជា​មួយ​ថវិកា​ដែល​យើង​កំពុងមាន​នៅក្នុង​ហោប៉ៅ​។​ម៉ូ​ឌែ​ល​ទាំងនោះ​គឺមាន​រូបរាង​ដ៏​ទាក់ទាញ​ជាមួយនឹង​ផ្នែក​ខាងក្នុង​យ៉ាង​ប្រ​ណឺ​ត​ហើយ​ផ្តល់ជូន​នូវ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ដែល​អាចអោយ​លោកអ្នក​បើកបរ​បាន​យ៉ាង​ងាយស្រួល​និង​មាន​ផាសុកភាព​។

​ក្នុងករណី​មួយចំនួន​រថយន្ត​ខ្លះ​យើង​ពិនិត្យឃើញថា​គឺមាន​លក្ខណៈវិនិច្ឆ័យ​យ៉ាង​ពិសេស​មួយ​ទោះបីជា​រថយន្ត​ទាំងនោះ​មាន​កត្តា​រួមមួយ​ក្នុងចំណោម​ពួកគេ​ក៏ដោយ​។​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ទិញ​រថយន្ត​ទំនើប​ប៉ុន្តែ​អ្នក​មិន​ចង់​ចំណាយ​ប្រាក់​ច្រើន​ទៅលើ​វា​ទេ​កម្រិត​នៃ​ម៉ូ​ឌែ​ល​ដ៏​ប្រណីត​គឺជា​មធ្យោបាយ​យ៉ាង​ល្អ​ក្នុង​ផ្នែក​នេះ​។

ជំនាន់​ថ្មី​នៃ​រថយន្ត​ប្រភេទ​SUV​នៅលើ​ទីផ្សារ​បច្ចុប្បន្ន​គឺ​បានកំណត់​នូវ​តម្លៃ​យ៉ាង​សមរម្យ​ដែល​លោកអ្នក​អាច​ទទួលបាន​នូវ​មុខងារ​ប្រើប្រាស់​ដែលមាន​លក្ខណៈពិសេស​និង​គ្រឿង​បំពាក់​បន្ថែម​ដែល​ធ្លាប់​តែមាន​សម្រាប់​ម៉ូ​ឌែ​ល​ដែលមាន​តម្លៃ​ថ្លៃ​ប៉ុណ្ណោះ​។​

​ខាងក្រោម​នេះ​ជាតា​រាង​តម្លៃ​នៃ​រថយន្ត​ថ្មី​ប្រភេទ​Crossover​និង​រថយន្ត​ប្រភេទ​SUV​ដែល​គួរឱ្យ​ទាក់ទាញ​បំផុត​នៅ​ប្រទេស​កម្ពុជា​ដែល​លោកអ្នក​អាច​ទិញ​រកបាន​ក្នុងតម្លៃ​ក្រោម​4​ម៉ឺន​ដុល្លារ​និង​លើស​៤​ម៉ឺន​បន្តិច​ន្តួ​ច​,​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​ថ្មី​។​
Make​ ​Model​ ​Price​ ​Model Year
Mazda​ ​CX5​ ​$62,500​ ​2020
Hyundai​ ​Tucson​ ​$47,500​ ​2020
MG ​RX5​ ​$38,000​ ​2020
Toyota ​Rush​ ​$35,500​ ​2020
Mitsubishi​ ​Xpander​ ​$33,500​ ​2020

​កាន់តែ​ប្រសើរ​ជាងនេះទៀត​លោកអ្នក​នឹង​ទទួលបាន​បរិមាណ​គុណ​ភាព​គួរឱ្យភ្ញាក់ផ្អើល​ហើយ​ភាគច្រើន​នៃ​យានយន្ត​ទាំងនេះ​គឺ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​និង​អស្ចារ្យ​បំផុត​ដែល​ផ្តល់ជូន​ដោយ​ផ្នែក​ឧស្សាហកម្ម​យានយន្ត​ផងដែរ​។​រថយន្ត​ថ្មី​គឺមាន​តម្លៃ​សមរម្យ​គុណ​ភាពល្អ​មានការ​ធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​មិនមាន​ការជួសជុល​ឬ​ប្តូរ​គ្រឿងបន្លាស់​មុនពេល​ប្រើប្រាស់​មាន​ភាពងាយស្រួល​ក្នុងការ​បើកបរ​ផ្តល់ជូន​លោកអ្នក​នូវ​ផាសុកភាព​និង​សុខ​សុវត្ថិភាព​បើ​ប្រៀប​ជាមួយ​រថយន្ត​មួយ​ទឹក​ដែល​យើង​មិនបាន​ដឹងថា​ប្រ​វត្ថិ​នៃ​រថយន្ត​នោះ​យ៉ាងណា​។​

​ជា​ចុងបញ្ចប់​សម្រាប់​តារាង​តម្លៃ​នៃ​រថយន្ត​ប្រភេទ​Crossovers​និង​រថយន្ត​ប្រភេទ​SUV​មួយចំនួន​ខាងលើនេះ​លោកអ្នក​អាចធ្វើ​ការជ្រើសរើស​បាន​យ៉ាង​ងាយស្រួល​។​សូម​រីករាយ​ជាមួយ​ការផ្តល់ជូន​នូវ​ប្រណីតភាព​និង​ចំណុច​ពិសេស​ពី​រថយន្ត​ដែល​ល្អ​ហើយ​លក់ដាច់​បំផុត​នៅលើ​ទីផ្សារ​។​យើងខ្ញុំ​ស​ង្ឍឹ​ម​ថា​លោក​អ្នកនឹង​ជ្រើសរើស​នូវ​រថយន្ត​ដែល​សាក​សមជា​មួយ​អ្នក​ព្រមទាំង​ផ្តល់​អត្ថ​ប្រ​យោ​ជ​ន៏​យ៉ាងច្រើន​ផងដែរ​៕