សម្តេច​តេ​ជោ ហ៊ុនសែន ផ្តល់​ម៉ាស៊ីន​ព្រួស​ស្រូវ​ខ្នាតតូច​១៣០​គ្រឿង​ជូន​កសិករ​នៅ​ស្រុក​ព្រៃកប្បាស់

តាកែវ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រគល់​ជូន​កសិករ​នៅ​ស្រុក​ព្រៃកប្បាស​នូវ​ម៉ាស៊ីន​ព្រោះស្រូវ​ខ្នាតតូច​ក្នុង​មួយ​គ្រួសារ​មួយគ្រឿង​។​ក្នុងឱកាស​អញ្ជើញ​ពិធី​បង្ហាញ​ទំណើបកម្ម​ផលិតកម្ម​ដំណាំ​ស្រូវ​ជាមួយ​ប្រជាកសិករ​នៅ​ភូមិ​សេដ្ឋី​និង​ភូមិ​ពន្លក​ក្នុង​ឃុំ​បាន​កាម​ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ​នៅ​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា​។​

​បន្ទាប់ពី​បាន​ពិនិត្យមើល​និង​សាកសួរ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ស្រូវ​ដោយ​គ្រឿងយន្ត​កសិកម្ម​រួចមក​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បញ្ជា​ទិញ​ម៉ាស៊ីន​ព្រោះស្រូវ​ខ្នាតតូច​១.០០០​គ្រឿង​និង​ខ្នាត​ធំ​១.០០០​គ្រឿង​សម្រាប់​ចែកជូន​កសិករ​និង​សមាគម​កសិករ​។​សម្តេច​ក៏បាន​ផ្តល់ជូន​កសិករ​នៅ​ឃុំ​បាន​កាម​ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ​ដែលជា​ទីតាំង​ផលិត​ស្រូវ​មួយ​ដ៏​សំខាន់​របស់​ខេត្តតាកែវ ចំនួន​១៣០​គ្រួសារ​។

​ដោយ​ក្នុង​១​គ្រួសារ​១​គ្រឿង​ជាការ​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យខិត​ខំប្រឹងប្រែង​បន្តទៀត​។​បើតាម​សម្តេច​តេ​ជោ​ហ៊ុនសែន​ម៉ាស៊ីន​ព្រោះស្រូវ​ខ្នាតតូច​នេះ​មានតម្លៃ​១.១០០​ដុល្លារ​ក្នុង​១​គ្រឿង​និង​ខ្នាត​ធំ​តម្លៃ​១.៣០០​ដុល្លារ​១​គ្រឿង​។​ម៉ាស៊ីន​ព្រោះស្រូវ​នេះ​ផលិត​នៅក្នុង​ស្រុក​៕​