ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី បានរួមគ្នានាំទេយ្យទានប្រគេនព្រះសង្ឃចំនួន០២វត្ត!

នារសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី បានរួមគ្នានាំយកបច្ច័យ និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ទៅប្រគេនព្រះសង្ឃចំនួន០២វត្ត គឺ វត្តសង្គមមានជ័យបូរឬទ្ធិ និង វត្តសុភីរង្សី ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃ កងយោធពលខេមរភូមិន្ទ ដែលបាន ពលី មរណៈ ក្នុងរយៈកាលកន្លងមកផងដែរ៕