ឈ្មួញដឹកជញ្ជូនទំនិញឆ្លងព្រំដែនកម្ពុជាក្អមសំណរយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែលោក សុង ម៉ាឡៃ និងលោក រឹម លឹមសេង មិនអនុវត្តតួនាទី (មិនត្រួតពិនិត្យពន្ធនាំចូល និងសារធាតុគីមីចំពោះអាហារ) បែរជាអង្គុយចាំប្រមូលលុយធ្វើមានបាន

ប្រភពពលរដ្ឋ(អាជីវករ) ច្រកព្រំដែនកម្ពុជា-វៀតណាម(ក្អមសំណរ ខេត្តកណ្តាល)  បានបង្ហើបឱ្យដឹងថា ឈ្មួញវៀតណាមបាននាំចូលទំនិញគ្រប់ប្រភេទឆ្លងកាត់ច្រកទ្វារអន្តរជាតិយ៉ាងសន្ធឹកសន្ធាប់ ប៉ុន្តែលោក សុង ម៉ាឡៃ និងមន្ត្រីរបស់លោក គឺលោក រឹម លឹមសេង មិនអនុវត្តតួនាទីភារៈកិច្ច(មិនត្រួតពិនិត្យពន្ធនាំចូល និងសារធាតុគីមីចំពោះអាហារ) តែងតែរង់ចាំយកលុយ និងបើកបារ៉ាស់ឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា និងពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមយ៉ាងសន្ធឹក ដោយមិនមានការឆែកឆេរ ឬត្រួតពិត្យរាល់មុខទំនិញ ដែលក្រុមឈ្មញដឹកជញ្ជូនឆ្លងដែនទាំងនោះ តើមានឬគ្មានសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលទានទាល់តែសោះ។

សូមជម្រាបថា ច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ ស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ជាទូទៅគេតែងតែសង្កេតឃើញក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណយ៉ាងសន្ធឹក ដោយប្រភេទទំនិញទាំងនោះគេមិនដែលឃើញមន្ត្រីប្រចាំការច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ ដែលជាមន្ត្រីរបស់លោក សុង ម៉ាឡៃ និងមន្ត្រីរបស់លោក គឺលោក រឹម លឹម​សេង នាំគ្នាឆែកឆេរឬត្រួតពិនិត្យសោះឡើយ ពោល! គឺពួកគេតែងតែយកលុយ និងបើកបារ៉ាស់ឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងដែនយ៉ាងគគ្រឹកគគ្រេង ដោយទង្វើនិងសកម្មភាពទាំងនេះ ត្រូវបានគេដាក់ការសង្ស័យថា៖ អាចបណ្តាលមកពីលោក សុង ម៉ាឡៃ និងលោករឹម លឹមសេង ជាអ្នកបើកភ្លើងខៀវ ទើបមន្ត្រីប្រចាំការច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណរ បើកបារ៉ាស់ និងយកលុយពីក្រុមឈ្មួញ ដើម្បីចែកគ្នាធ្វើមានបាន ដោយមិនខ្វល់ពីសុខភាពរបស់ប្រជាពលរដ្ឋឬបាត់បង់ចំណូលជូនរដ្ឋឡើយ

ពាក់ព័ន្ធជុំវិញករណីខាងលើនេះ ពលរដ្ឋក៏ដូចជាមហាជនស្នើសុំ ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ពិសេស ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនគួរមើលរំលងអំពីទង្វើ និងសកម្មភាពរបស់លោក សុង ម៉ាឡៃ និងលោក រឹម លឹមសេង បន្តទៀតឡើយ នាំឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងបាត់បង់ចំណូលជាតិ ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ។