ល្បែងមាន់ជល់ អនឡាញ នៅភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង

ខេត្តកណ្ដាល៖ ទីតាំងបនល្បែងស៊ីសងអនឡាញមាន់ជល់ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងផ្ទះមួយកន្លែងភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលគេស្គាល់ថាម្ចាស់ផ្ទះប្តីឈ្មោះ សុន ប្រពន្ធឈ្មោះមា ដែលសមត្ថកិច្ចមូលដ្ឋានគ្មាន វិធានការបង្ក្រាបឱ្យទាន់ពេលវេលា។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់សារិកាកែវ បាននាំគ្នាធ្វើការសំណូមពរមកដល់លោក រស់ បាលីន អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច។