លោក ឈួន កែវ ជំនួយការ តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាំយកបច្ច័យ ចូលរួមរំលែកទុក្ខដល់គ្រួសារព្រះសព ព្រះគ្រូចៅអធិការវត្ត ព្រះនាម ឈន ហុង ព្រះគ្រូចៅអធិការវត្ត មុនីរស្មី

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ លោក ឈួន កែវ ជំនួយការ តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បាននាំយកបច្ច័យចំនួន ២០ លានរៀល ចូលរួមរំលែកទុក្ខដល់គ្រួសារព្រះសព ព្រះគ្រូចៅអធិការវត្ត ព្រះនាម ឈន ហុង ព្រះគ្រូចៅអធិការវត្ត មុនីរស្មី ហៅ(វត្តដុល) ដែលបានទទួលអនិច្ចធម្មនៅយប់​ ថ្ងៃ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២.២០នាទីអាធាត្រ ដោយជរាពាធ ក្នុងព្រះជន្ម៨១ ព្រះវស្សា ស្ថិតនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។