![](http://nbctv-news.com/wp-content/uploads/2024/02/426152304_703358588639153_5181471344181569108_n.jpg)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងការងារ
ថ្ងៃចេញផ្សាយៈ February 8, 2024
រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី៨ កុម្ភៈ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨” ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ ចំនួន៦ចំណុច និងការងារអាទិភាពក្នុងរយៈពេល២ឆ្នាំខាងមុខ ចំនួន៤ចំណុចទៀត សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរ ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវ: ជូនបងប្អូនកម្មករនិយោជិត រួមនឹងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ។ ជាមួយនឹងការប្រកាសដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨” ដែលជាផែនទីចង្អុលផ្លូវជូនដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ខ្លួនអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់តាមតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន។ ផែនការយុទ្ធសាស្ត្រនេះ ជាឯកសារគោល និងជាត្រីវិស័យចង្អុលបង្ហាញនូវយុទ្ធសាស្ត្រគន្លឹះ កម្មវិធីអាទិភាព ចង្កោមសកម្មភាព និងសកម្មភាពការងារ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងអង្គភាព គ្រឹះស្ថានក្រោមឱវាទ និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្ត និងសម្រេចឱ្យបានសម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខ។ ឯកសារនេះ ត្រូវបានរៀបចំឡើងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨, ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០, ឯកសារអនុលោមភាពជាមួយស្តង់ដាអន្តរជាតិ, គោលនយោបាយជាតិ និងគោលនយោបាយពាក់ព័ន្ធតាមវិស័យនានា។ ការសម្រេចបាននូវផែនការយុទ្ធសាស្ត្រខាងលើនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំង៥ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” របស់រាជរដ្ឋាភិបាល ពិសេស ការបង្កើនការងារឱ្យកាន់តែច្រើន ទាំងបរិមាណ និងគុណភាពជូនប្រជាជនកម្ពុជា ដោយបន្តកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% ព្រមទាំងទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមា ដែលនឹងចូលរួមក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕
![](https://www.soinews.us/wp-content/uploads/2024/02/425853819_703358551972490_3814387026986889592_n-1024x683.jpg)
![](https://www.soinews.us/wp-content/uploads/2024/02/426152304_703358588639153_5181471344181569108_n-1024x682.jpg)
![](https://www.soinews.us/wp-content/uploads/2024/02/425854592_703363661971979_143252562553133051_n-1024x683.jpg)
![](https://www.soinews.us/wp-content/uploads/2024/02/426155992_703363755305303_3522505044766674_n-1024x683.jpg)
![](https://www.soinews.us/wp-content/uploads/2024/02/426155955_703363818638630_8600394891097617852_n-1024x683.jpg)
![](https://www.soinews.us/wp-content/uploads/2024/02/425854621_703363868638625_5279213438961732535_n-1024x683.jpg)
![](https://www.soinews.us/wp-content/uploads/2024/02/426128452_703363918638620_4551422284057171918_n-1024x683.jpg)
![](https://www.soinews.us/wp-content/uploads/2024/02/426145636_703363971971948_6528066297719244497_n-1024x683.jpg)
![](https://www.soinews.us/wp-content/uploads/2024/02/426142344_703364011971944_1018955496999185779_n-1024x683.jpg)
![](https://www.soinews.us/wp-content/uploads/2024/02/426126359_703364048638607_7780117018072677704_n-1024x683.jpg)
![](https://www.soinews.us/wp-content/uploads/2024/02/425859587_703364071971938_4531702445428970770_n-1024x683.jpg)