ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាលខេត្តកណ្តាល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មុជ សុក្ខុន ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្ដេចមហាបវរធិបតី

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា មុជ សុក្ខុន ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវត្តប្រជុំនទី (វត្តក្រពើហា) ក្រុងតាខ្មៅ ខេត្តកណ្ដាល។

រដ្ឋបាលខេត្តកណ្ដាលសូមលើកហត្ថប្រណម បង្គំអពា្ចលី ឧទ្ទិសបួងសួងដល់តេជះបារមីនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា បួងសួងដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសិកា សូមបានយោនយោគកំណើត និងចាប់បដិសន្ធិទៅកាន់ឋានបរមសុខស្ងប់ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕