ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជម្រាបជូនសាធារណជនជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LEXUS NX200t និងកង់បីម៉ាកBAJAJ និងម៉ូតូម៉ាកPCX

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជម្រាបជូនសាធារណជនជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LEXUS NX200t និងកង់បីម៉ាកBAJAJ និងម៉ូតូម៉ាកPCX បណ្តាលឱ្យ របួស ស្រាល០២នាក់ ក្នុងខណ្ឌដូនពេញ។

នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BE-9557 ជាមួយកង់បីម៉ាកBAJAJ ពណ៌ស ផ្លាកលេខ ភ្នំពេញ 1HK-5749 និងម៉ូតូម៉ាកPCX ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GP-3515 នៅចំណុចផ្លូវសុធារស កែងលេខ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឱ្យ របួ ..;ស ស្រាល០២នាក់។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះមកពីអ្នកបើកបររថយន្តចេញពីផ្លូវមានស្លាកសញ្ញាឈប់ និងបើកបរមានជាតិអាកុល0.88mg/L។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្ត ឈ្មោះ តាំង គីមឡា ភេទស្រី មុខរបរ បកប្រែភាសាចិន និងលក់ផលិតផលតាមអនឡាញ ទីលំនៅផ្ទះលេខ 21BEo ផ្លូវលេខ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕