យុវជន៖ ថ្ងៃ២០មិថុនា១៩៧៧ ជាគំរូវីរភាពដ៏ធំធេងរបស់សម្ដេចតេជោ រួមទាំងសមមិត្ត

ថ្ងៃ២០ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ជាថ្ងៃចាប់ផ្ដើម​ឆ្ពោះទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍ខ្មែរក្រហម។ ថ្ងៃប្រវត្តិសាស្ត្រនេះ ជាការចាកចេញពីមាតុភូមិ ដោយ​យក​អាយុ​ជីវិត​ជាដើមទុន របស់សម្ដេចតេជោ ហ៊ុន សែន និងសមមិត្ត ៥រូបផ្សេងទៀត ដើម្បី​ទៅ​ស្វែង​រក​ជំនួយ​ពីប្រទេស វៀតណាម មករំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ត្រូវបានយុវជន មើលឃើញថា ជាគំរូវីរៈភាព​ដ៏ធំធេង​សម្រាប់​ប្រទេស​ជាតិ​កម្ពុជា​ទាំងមូល​។