ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើគម្រោងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើគម្រោងផែនការថវិកាឆ្នាំ២០២៥​ របស់ក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​ លោកជំទាវ​ ជារដ្ឋលេខាធិការប្រចាំការ​ រដ្ឋលេខាធិការ​ និងអនុរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គលេខាធិការ អគ្គនាយក អគ្គាធិការ និង ជាប្រធានអង្គភាពថវិកា ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ នៃក្រសួងយុត្តិធម៌ ផងដែរ។