
កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រ ពាក់ព័ន្ធការផ្សព្វផ្សាយប្រព័ន្ធលេខ ទូរស័ព្ទ ១២៩៦ នៅតាមបណ្តា ក្រុង ស្រុក ទាំង១៣
ថ្ងៃចេញផ្សាយៈ January 22, 2025
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រ ពាក់ព័ន្ធការផ្សព្វផ្សាយប្រព័ន្ធលេខ ទូរស័ព្ទ ១២៩៦ នៅតាមបណ្តា ក្រុង ស្រុក ទាំង១៣ មានដូចជា ផ្សារ សាលារៀន ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ហាងកាហ្វេ ស្ថានីយប្រេងឥន្ធនៈ និងទីប្រជុំជននានា ។
បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1296 (ដោយឥតគិតថ្លៃ 24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ។