កិច្ចប្រជុំពិនិត្យ និងពិភាក្សា អំពីការកំណត់តំបន់ទីតាំងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា អំពីការកំណត់តំបន់ទីតាំងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ ពីមន្ទីរព័ត៌មានខេត្តកណ្ដាល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អង្គភាពច្រកចេញចូលតែមួយខេត្ត ទីចាត់ការហិរញ្ញវត្ថុខេត្ត តំណាងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងមន្ត្រីពាក់ព័ន្ធ។