ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាលក្រើនរំលឹក ដល់មន្រ្តីក្រោមឱវាទ របស់ខ្លួន ត្រូវបង្កើនការយកចិត្តដាក់ខ្ពស់ ក្នុងការផលិត ផ្សព្វផ្សាយនិងគ្រប់គ្រង សាធារណៈមតិ និងក្តាប់ឲ្យបាន ព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតប និងវាយបកឲ្យទាន់ពេលវេលា

ខេត្តកណ្តាល ៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ ពីវឌ្ឍនភាពការងារ របស់មន្ទីរព័ត៌មាន ខេត្តកណ្តាល រយះពេល១ឆ្នាំ ដែលប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី៤មេសានេះ លោកចាបវន្នី ប្រធានមន្ទីរ ព័ត៌មានខេត្តកណ្តាល បានក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទ របស់ខ្លួន ត្រូវបង្កើនការយកទុកដាក់ខ្ពស់ ក្នុងការផលិត ផ្សព្វផ្សាយ គ្រប់គ្រង សាធារណៈមតិ និងក្តាប់ឲ្យបានព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតប និងវាយបក ឲ្យទាន់សភាពការណ៍ សំដៅធ្វើឲ្យ ប្រជាពលរដ្ឋ មានជំនឿជឿជាក់ លើគោលនយោបាយ របស់រាជរដ្ឋាភិបាល។
នាឱកាសនោះ លោកប្រធានមន្ទីរ បាន កោតសរសើរវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ រយៈពេល១ឆ្នាំនេះ ទទួលបាន លទ្ធផលល្អប្រសើរ ព្រមទាំង ទទួលបានលទ្ធផល ប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនិងនោះ លោក ប្រធានមន្ទីរ បានណែនាំ ដល់មន្ត្រីគ្រប់ការិយាលយ័ ទាំងអស់ ត្រូវយកចិត្តទុកដាក់
គ្រប់គ្រង សុវត្តិភាព និងសន្តិសុខ ព័ត៌មាន ឲ្យបានល្អ និងត្រូវគិតគូរ រិះរកវិធានការ ឲ្យប្រពន្ធ័បណ្តាញសង្គម ដូចជា ប្រពន្ធ័ facebook youtube tik tok instagram របស់ មន្ទីរព័ត៌មានខេត្ត ឲ្យមានប្រជាប្រិយភាព ធ្វើយ៉ាងណា ឲ្យមានអ្នកlike អ្នកshare មានview អ្នកមើល មានបរិមាណកើនឡើង ។
ទន្ទឹមនិងនោះ លោកប្រធានមន្ទីរ បានលើកឡើង ពីវិសយ័ព័ត៌មាន បានដើរតួសំខាន់ណាស់ ក្នុងការទំនាក់ទំនងសាធារណៈ គឺមិនគ្រាន់តែបានពាំនាំ នូវគោលនយោបាយ របស់ រាជរដ្ឋាភិបាល និងបទដ្ឋានគតិយុត្ត ច្បាប់ សេចក្តីណែនាំ របស់ រដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ ឲ្យបានជ្រាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានពាំនាំនូវទុក្ខកង្វល់ បញ្ហាប្រឈមនានារបស់ ប្រជាពលរដ្ឋ ជូនរាជរដ្ឋាភិបាល អជ្ញាធរ គ្រប់ជាន់ថ្នាក់់ ជួយដោះស្រាយ ទៀតផង។
ជាមួយគ្នានេះដែរ លោក ប្រធានមន្ទីរ បានលើកឡើងពីយុទ្ធសាស្ត្រ របស់ក្រសួងព័ត៌មាន ក្នុងការបើកយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទឹសស្លោក«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»បានចាប់ផ្តើមបើក ជាផ្លូវការ នៅថ្ងៃទី១មេសាឆ្នាំ២០២៥ ហើយនិងត្រូវបាន បើកអនុវត្ត នៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែរហូតដល់ ថ្ងៃទី៣១ខែមិនាឆ្នាំ២០២៦ ៕