លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប​ អញ្ជេីញចូលរួម​ពិធីសូត្រមន្តចម្រេីននូវសិរីសួស្ដី​ ជ័យមង្គល​ វិបុលសុខ​ បវរមហាប្រសេីរ​ ជូនដល់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និងប្រជាពលរដ្ឋក្នុងខេត្ត​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ

ខេត្តសៀមរាប​៖ នាព្រឹកថ្ងៃទី១១​ ខែមេសា​ឆ្នាំ២០២៥​ ​នៅសាលប្រជុំធំ​ សាលាខេត្តសៀមរាប​ លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប​ អញ្ជេីញចូលរួម​ពិធីសូត្រមន្តចម្រេីននូវសិរីសួស្ដី​ ជ័យមង្គល​ វិបុលសុខ​ បវរមហាប្រសេីរ​ ជូនដល់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ និងប្រជាពលរដ្ឋក្នុងខេត្ត​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់​ សប្តស័ក ព.ស.២៥៦៩​ គ.ស.២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម លី សំរឹទ្ធ ប្រធានក្រុម​ប្រឹក្សា​ខេត្ត និងឯកឧត្ដម ប្រាក់​ សោភ័ណ អភិបាល នៃគណ:អភិបាល​ ខេត្តសៀមរាប មានការ​អញ្ជេីញចូលរួមពី​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ មន្ទីរ​ អង្គភាព​ ដែលមានការពាក់ព័ន្ធ​ជាច្រើន៕