
កម្លាំងមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើស សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំ លោកវរសេនីយ៍ទោ ណុល ដារ៉ា បានបង្រ្កាបករណីគ្រឿងញៀន
ការិយាល័យគ្រឿងញៀន
សូមគោរពរាយកាណ៍ជូន លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជាទីគោរពដ៏ខ្ពង់ខ្ពស់! (បឋម)
*ស្ដីពី: (ករណីគ្រឿងញៀន)
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ។
កម្លាំងមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើស សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំ លោកវរសេនីយ៍ទោ ណុល ដារ៉ា បានបង្រ្កាបករណីគ្រឿងញៀន.
- នៅវេលាម៉ោង១២:៤៧នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានសហការជាមួយ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានបង្រ្កាបករណីគ្រឿងញៀន ស្ថិតនៅចំនុចមុខផ្ទះសំណាក់ដើមព្រីង ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងជួញដូរ ដោយខុសច្បាប់នូសារធាតុគ្រឿងញៀន ÷
-ជនសង្ស័យរួមមាន៖
១.ឈ្មោះ លីម ហុងសួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២.ឈ្មោះ ណាត កត្ថា ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- ចាប់យកវត្ថុតាងរួមមាន:
១-ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ធំល្មម។
២-ទូរស័ព្ទចំនួន២គ្រឿង
៣-ម៉ូតូចំនួន១គ្រឿង
៤-ថង់ច្រកថ្នាំនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
🔹 តាមការឆ្លើយបំភ្លឺពី ជនសង្ស័យឈ្មោះ លីម ហុងសួរ -វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃ-ខែ-ឆ្នាំ ដដែល បានបន្តរក ឈ្មោះ ហេង សៀងមុី ជាអ្នកពីក្រោយខ្នង បានធ្វើការឃាត់ខ្លួន នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
*ជនសង្ស័យមានឈ្មោះ
– ឈ្មោះ ហេង សៀងមុី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
*ចាប់យកវត្ថុតាងរួមមាន:
១-ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ធំ។
២-ទូរស័ព្ទចំនួន១គ្រឿង
៣-ម៉ូតូចំនួន១គ្រឿង
៤-ថង់ច្រកថ្នាំគ្រឿងញៀនមួយចំនួន។
🔹 វេលាម៉ោង១៥:៥៧នាទីរសៀល ថ្ងៃ-ខែ-ឆ្នាំ ដដែល កម្លាំងជំនាញកងរាជអាវុធហត្ថ បានបន្តឆែកឆេរ ផ្ទះ ឈ្មោះ លីម ហុងសួរ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
+ ចាប់យកវត្ថុតាងរួមមាន:
-ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ធំ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី។
សេចក្តីដូចបានគោរពរាយការណ៍ជូនខាងលើ សូមលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់។
សូមគោរពលាមេ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់!