
តំណាង លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្សព្វផ្សាយណែនាំអំពី ការស្លៀកពាក់ឯកសណ្ឋានចេញចូលក្នុងអង្គភាពឲ្យបានត្រឹមត្រូវ…
ខេត្តកំពង់ស្ពឺ៖ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ង៉ូវ ដូលី មេបញ្ជាការរង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្សព្វផ្សាយណែនាំអំពី ការស្លៀកពាក់ឯកសណ្ឋានចេញចូលក្នុងអង្គភាពឲ្យបានត្រឹមត្រូវ ជួយត្រួតពិនិត្យទឹកភ្លើងតាមមន្ទីរនីមួយៗមុនចាកចេញ,ថែរក្សាអនាម័យក្នុងអង្គភាពឲ្យបានល្អ,គោរពបទបញ្ជាថ្នាក់ដឹកនាំ,ពង្រឹងការងារ វេនប្រចាំបញ្ជា វេនប្រចាំការ មណ្ឌលប្រតិបត្តិការ,គោរពតួនាទីភារកិច្ច ក្នុងអង្គភាព,ផ្សព្វផ្សាយលទ្ធផលការងារប្រចាំសប្តាហ៍និងទិសដៅបន្ត, ផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ,ផ្សព្វផ្សាយត្រៀមកម្លាំងអន្តរាគមន៍ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរំលឹកការអនាម័យ កន្លែងសម្រាក់ កន្លែងហូប ដើម្បីពង្រឹងសុខភាពឱ្យបានកាន់តែប្រសើរ៕