
លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាអោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយ លើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច)និងក្មេងទំនើងឲ្យដូចភ្លៀងរលឹម…..
ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក វរសេនីយ៍ទោ ណុល តារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំង់ស្ពឺ បន្តចុះអប់រំ និងផ្សព្វផ្សាយខ្លឹមសារ “យើងរួមគ្នាវិនិយោគការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើង”ដោយកម្មវិធីនេះបន្តផ្សព្វផ្សាយជាប្រចាំតាមបណ្តាសាលារៀនក្នុងភូមិសាស្រ្តទូទាំងខេត្តកំពង់ស្ពឺ។
ដោយក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក សេង សុភក្រ័ អភិបាលរងស្រុកថ្ពង ព្រមទាំង លោកនាយកសាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន អន្លង់ជ្រៃ និងសិស្សានុសិស្សចូលរួមសរុបចំនួន ៩៤៦នាក់(ក្នុងនោះស្រី៥១០នាក់)ចូលរួមផងដែរ ដែលស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
តាមប្រសាសន៍ជាចុងបញ្ជប់នៃកម្មវិធីរបស់ លោក សេង សុភក្រ័ អភិបាលរងស្រុកថ្ពង ព្រមទាំងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះកម្មវិធីនេះ និងសូមឲ្យមានកម្មវិធីនេះបន្តទៀតដើម្បី អនាគតកុមារនិងយុវជនយើង៕