លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលត្រូវទៅចូលរួម ផែនឈរនិងព្យុហយាត្រាអបអរសាទរខួបលើកទី៣២ឆ្នាំថ្ងៃបង្កើតកងរាជអាវុធហត្ថ

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជេីញជាអធិបតីក្នុងពីធីសំណេះសំណាលនិងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន ៨២នាក់ ដែលត្រូវទៅចូលរួម ផែនឈរនិងព្យុហយាត្រាអបអរសាទរខួបលើកទី៣២ឆ្នាំថ្ងៃបង្កើតកងរាជអាវុធហត្ថ(១៤.កក្កដា.១៩៩៣-១៤.កក្កដា.២០២៥)និងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដែលស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕