
គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋយូរអង្វែងតទៅទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងពិធី បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ខេត្តសែនកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា សម្តេចនៅតែជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងនៅជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងតទៅទៀត ដោយឈរលេីមូលដ្ឋាន នៃកិច្ចការងារដ៏ធំពីរ គឺទី១). ប្រជាពលរដ្ឋនៅតែឱ្យតម្លៃ ទៅលេីសច្ចភាព និងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកធ្វេីពិតប្រាកដ និងទី២). គណបក្សប្រជាជនកម្ពុជា នឹងមិនបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួនក្នុងការបម្រើជាតិ និងប្រជាជន ទោះបីជាក្នុងរយៈពេល១០០ឆ្នាំទៀតក៏ដោយ។ កត្តាទាំងពីរនេះហេីយ ដែលធានានូវការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា។