
ពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋាន សម្ភារៈ ជូនដល់ប្រជាការពារភូមិទាំង១៥ភូមិ ចំនួន៣៩២រូប ចំណុះសង្កាត់ទាំង៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ថ្ងៃចេញផ្សាយៈ July 6, 2025
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ “បងប្អូនប្រជាការពារពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ហើយភាពប្រសើរឡើងនៃស្ថានភាពទូទៅនៃខេត្តព្រះសីហនុក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ប្រជាការពារនោះឡើយ។”
នេះជាការលេីកឡេីងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋាន សម្ភារៈ ជូនដល់ប្រជាការពារភូមិទាំង១៥ភូមិ ចំនួន៣៩២រូប ចំណុះសង្កាត់ទាំង៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។