
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើការងាររៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ការការពារសន្តិសុខសុវត្ថិភាព
ខេត្តកណ្តាល៖រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើការងាររៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ការការពារសន្តិសុខសុវត្ថិភាពជូនដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងគណ:ប្រតិភូអមដំណើរ ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងស្រុកកោះធំ ស្រុកស្អាង និងក្រុងសំពៅពូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។