
លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ព្រមទាំងក្រុមគ្រួសារ រួមនិងក្រុមការងារ បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន៦វត្ត
ថ្ងៃចេញផ្សាយៈ July 12, 2025
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៃថ្ងៃបុណ្យចូលព្រះវស្សា លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ព្រមទាំងក្រុមគ្រួសារ រួមនិង
ក្រុមការងារ បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន ៦វត្ត រួមមានទី១.វត្តកន្សែងសន្សំ ស្ថិតនៅភូមិកុមារមាស,ទី២.វត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល,ទី៣.វត្តកោះពន្លាជ័យ ស្ថិតនៅភូមិព្រៃជ្រៅ,ទី៤.វត្តតាំងហោង ស្ថិតនៅភូមិតាំងហោង,ទី៥.វត្តជ្រាវ ស្ថិតនៅភូមិតាំងសំរោង និងទី៦.វត្តភ្នំពិស្ស៍ ស្ថិតនៅភូមិពិស្ស ក្នុងភូមិសាស្ត្រឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ដោយក្នុងមួយវត្តប្រគេននូវថវិកាចំនួន ៦០០,០០០រៀល ទៀនវស្សា១គូរ,អង្ករ១បេ(៥០គីឡូ),ស្លាដក់១,ទឹកផ្លែឈើ ២កេស,មី ២កេស,ទឹកបរិសុទ្ធ ២កេស,តែ១គីឡូ,កាហ្វេ ២ថង់ធំ,ទឹកដោះគោខាប ១០កំប៉ុង,ស្ករស ៥គីឡូ,ទឹកត្រី ៤យួរ,ទឹកស៊ីអ៉ីវ ៤យួរ,ត្រីខ ២យួរ,ស្ពីកំប៉ុង ១កេស និងមីសួរ ១យួរ ស្មើនឹង ៥គីឡូផងដែរ។ហើយបានឧបត្ថម្ភថវិការជូនកងកម្លាំងអាវុធហត្ថ ២នាក់,កម្លាំងប៉ុស្តិ៍រដ្ឋបាល ២នាក់
និងប្រជាការពារភូមិ ៤នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៣០,០០០រៀល។
និងក្នុងនោះដែរក៏មានការចូលរួមជាបច្ច័យនិងសំភារះពី ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍បានប្រគេនថវិការចំនួន ៣១៦,៥០០រៀលគត់ និងទឹកត្រី ១២យួរ ,ទឹកស៊ីអ៉ីវ ១២យួរ ថែមទៀតផងដែរ។
បុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ដោយមិនដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព ។
ឆ្លៀតក្នុងឱកាសនោះដែរ ដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ព្រមទាំងក្រុមគ្រួសារ ក៏បានរៀបចំជាថវិការ នំប៉័ង សាប៊ូដុំំសម្រាប់ដុសខ្លួន សម្រាប់លោកតា លោកតាលោកយាយ បងប្អូនពុទ្ធបរិស័ទសរុបចំនួន ៦៧នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន៖ថវិកាចំនួន ២០.០០០រៀល,នំប៉័ង២ដើមនិងសាប៊ូ១ដុំផងដែរ។
បន្ទាប់មកមុននិងជម្រាបលា លោកតា លោកតាលោកយាយក៏បានជួនពរជ័យសេរីមង្គលដល់ លោក ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
































