
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធក្រុងអរិយក្សត្រ អញ្ជើញចុះពិនិត្យសាលាមត្តេយ្យ ខ្មែរអមតៈ ដែលមានទ្រុឌទ្រោង ប្រឈមដោយការលិចដោយទឹកភ្លៀង
ថ្ងៃចេញផ្សាយៈ July 14, 2025
ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធក្រុងអរិយក្សត្រ អញ្ជើញចុះពិនិត្យសាលាមត្តេយ្យ ខ្មែរអមតៈ ដែលមានទ្រុឌទ្រោង ប្រឈមដោយការលិចដោយទឹកភ្លៀង ភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ បន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានបន្តដំណើរចុះពិនិត្យ ការសាងសង់ផ្លូវបេតុង ចូលរដ្ឋបាលក្រុងអរិយក្សត្រ និងពិនិត្យអគាររដ្ឋបាលក្រុងអរិក្សត្រផងដែរ។