លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ឌិន ផារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ…

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារអាវុធហត្ថរួមនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ឌិន ផារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាលរាជធានីភ្នំពេញ។

នាឱកាសសួរសុខទុក្ខនោះផងដែរលោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានឧបត្ថម្ភនូវថវិកាចំនួន ៥០០,០០០រៀល និងសម្ភារៈជាគ្រឿងឧបភោគបរិភោគរួមមាន(អង្ករ ០២បាវ ,ទឹកសុទ្ធ ០២កេស,មីម៉ាម៉ា ០២កេស
និងទឹកផ្លែឈើ ០២កេសផងដែរ។

សូមបញ្ជាក់ផងដែរថា ជានិច្ចជាកាល លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ តែងតែយកចិត្តទុក្ខដាក់ណាស់ចំពោះសមាជិកអាវុធហត្ថ ព្រមទាំងក្រុមគ្រួសារណាដែលមានបញ្ហាសុខភាព ឬបញ្ហាផ្សេងៗគឺលោក បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការឧបត្ថម្ភថែមទៀត នេះសបញ្ជាក់អោយឃើញថា សុខទុក្ខមន្ត្រីថ្នាក់ក្រោមគឺកង្វល់របស់ថ្នាក់ដឹកនាំ។

លោក វរសេនីយ៍ទោ ឌិន ផារិទ្ធ និងក្រុមគ្រួសារបានសម្តែងនូវអារម្មណ៍រីករាយកក់ក្តៅ ព្រមទាំងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដែលបានចំណាយពេលអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់នឹងបាន ឧបត្ថម្ភជាថវិកាសម្ភារៈផ្សេងៗថែមទៀត។

ជាចុងក្រោយ លោកក៌សូមជួនពរជ័យសេរីមង្គលដល់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ រួមនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕